Monday, December 23, 2013



មាតិការ
         
          ១. សេចក្ដីផ្ដើម
                   ១.១ គោលបំណងនៃការស្រាវជ្រាវ................................................................... 1
                   ១.២ ទំហំនៃការសិក្សាស្រាវជ្រាវ....................................................................... 1
                   ១.៣ ទីតាំងភូមិសាស្ត្រ....................................................................................... 1
          ២. ស្ថានភាពទូទៅ
                   ២.១ សារះប្រយោជន៍........................................................................................ 4
                   ២.២ ការជ្រើសរើសរដូវកាល............................................................................. 4
          ៣. បច្ចេកទេសដាំដុះ
               ៣.១ ការជ្រើសរើសពូជ................................................................................... 4-5
               ៣.២ ការរៀបចំដី និងការរៀបចំដី.................................................................. 5-6
               ៣.៣ ការធ្វើថ្នាល............................................................................................ 6-8
               ៣.៤ ការដាំដុះ................................................................................................. 9
        ៤. ជម្ងឺ សត្វល្អិត​ និងវិធានការការពារ
             ៤.១ ជម្ងឺដែលបង្ករដោយផ្សិត......................................................................... 9-10
               ៤.២ ជម្ងឺដែលបង្ករឡើងដោយវិរុស................................................................ 10-11
               ៤.៣ ជម្ងឺដែលបង្ករឡើងដោយបាក់តឺរី........................................................... 11
               ៤.៤ សត្វល្អិត.................................................................................................. 11-14
          ៥. ការថែទាំ
             ៥.១ ការស្រោចស្រព...................................................................................... 14-15
               ៥.២ ការដាក់ជី................................................................................................. 15-16
               ៥.៣ ការកំចាត់ស្មៅ......................................................................................... 16
        ៦. ការប្រមូលផល
                   ៦.១ ការជ្រើសរើសពូជ​និងទុកពូជ..................................................................... 16-17
                   ៦.២ សន្និដ្ឋាន.................................................................................................... 17
                   ៦.៣​ យោបល់អ្នកស្រាវជ្រាវ.............................................................................. 18
            


ដំណាំត្រប់វែង
១.សេចក្ដីផ្ដើម
            នៅប្រទេសកម្ពុជាប្រជាជនភាគច្រើនាំគ្នា ប្រកបរបរកសិកម្មដោយផ្ដោតទៅលើការចិញ្ចឹមសត្វ និងការដាំដុះ។ដំណាំត្រប់ជាដំណាំមួយប្រភេទដែលប្រជាជននិយមបរិភោគនិងធ្វើការដាំដុះលក្ខណគ្រួសារផងដែរដើម្បីបង្កើនជីវភាពប្រចាំថ្ងៃ។​គេដាំជាលក្ខណៈចំការធំៗតាម បណ្ដោយទន្លេមេគង្គ និងតាមទំនាបនានាជាច្រើនទៀតដែលជាលក្ខណៈសួនបន្លែចម្រុះ។ប្រជាជនច្រើននិយមប្រើត្រប់ជាបន្លែស្រស់និងយកទៅចម្អិន។កាលណាគេធ្វើការដាំណាំត្រប់មិនត្រឹមតែប្រើប្រាស់ក្នុងក្រួសារប៉ុណ្ណោះទេ គឺ ថែមទាំងធ្វើឲ្យពួកគេទទួលប្រាក់កម្រៃពីការ លក់ត្រប់ប្រចាំថ្ងៃទៀតផង​។
១.១ គោលបំណងនៃការស្រាវជ្រាវ
-          ដើម្បីបង្កើនជីវភាពគ្រួសារ (ប្រាក់ចំណូល) ដល់ប្រជាកសិករ
-          ដើម្បីមានបន្លែប្រើប្រាស់ក្នុងគ្រួសារ
-          បង្កើនការងារដលសមាជិកគ្រួសារ
១.២ ទំហំនៃការសិក្សាស្រាវជ្រាវ
            ការសិក្សានេះធ្វើឡើងកន្លែងកសិដ្ឋានរបស់ លោក សាំង សៀនដែលបានប្រកបមុខរបរជាកសិ ករ​និងមានបទពិសោធន៍ជាច្រើឆ្នាំមកហើយ។ កសិដ្ឋានរបស់គាត់មានទីតាំងស្ថិតនៅខាង កើតនៃផ្លូវ លំមួយ ក្នុងភូមិវត្ត កោះ សង្កាត់ កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ សព្វថ្ងៃនេះ គាត់កំពុងតែមានការគាំទ្រយ៉ាងខ្លាំងពី ប្រជាកសិករដូចគ្នា ផង និងពីសំណាក់ អង្កកា ឬ​ក្រុមហ៊ុន ជួយ ផ្ដល់បច្ចេកទេសបន្ថែមទៀត។
១.៣ ទីតាំងភូមិសាស្ត្រ
          ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងនៅភូមិកោះ សង្កាត់កោះពងសត្វ ក្រុង សិរីសោភ័ ណ ខេត្ត បន្ទាយមានជ័យ។ នៅក្នុងភូមិនេះមានចំនួន ១៤០ គ្រួសារ ដែល ៧០%ជាកសិករ និង ៣០% ធ្វើចំណាកស្រុកទៅប្រទេសថៃ។​ ភូមិនេះមានព្រុំប្រទល់ជាប់៖
-          ខាងកើតជាប់ និងភូមិអង់បាស់
-          ខាងជើងជាប់ និងភូមិអ្នកតា
-          ខាងលិចជាប់ និងភូមិព្រះអង្គ
-          ខាងត្បូងជាប់ និងភូមិឬស្សីក្រោក









រូបភាព១៖ សម្ភាសន៍ជាមួយប្រធានភូមិវត្តកោះ និងប្រជាកសិករ ( សង្កាត់កោះ ពងសត្វ )


Description: D:\Images\Photo0090.jpg
 














ប្រភព៖ សម្ភាសន៍លោក ស៊ុយ​សែម ប្រធានភូមិកោះ

២.​ ស្ថានភាពទូទៅ
            ត្រប់ ជាប្រភេទដំណាំមួយប្រភេទ ដែលប្រជាជនលើពិភពលោកតែងតែបានស្គាល់ និងប្រើ ប្រាស់ ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ​ យ៉ាងប្រជាប្រិយបំផុត ចាប់តាំងពីដើមសតវត្សទី ១៦ មកម្លេះ។ នៅឆ្នាំ​១៩៥៣​ ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន បានកំណត់ប្រភេទរុក្ខជាតិនៅក្នុងគ្រួសារ (Solanacear) ស្ថិតក្នុង លំដាប់ (Sulanum) ។ ហើយមានឈ្មោះវិទ្យាសាស្ត្រហៅថា (Solanum melonggnal)។ ប៉ុន្តែវាក៍មាន ឈ្មោះផ្សេងៗទៀតជាច្រើនដូចជា នៅឆ្នាំ ១៩៧៥ អ្នកប្រាជ្ញឈ្មោះថា Forsskal បានអោយឈ្មោះ Solanum cagulans និងនៅឆ្នាំ ១៨៥២ អ្នកប្រាជ្ញឈ្មោះថា Dun Dunal បានអោយឈ្មោះថា Solanum Pressum ( ដំណាំត្រប់,២០០៨) ។ 
រូបភាព៖ ដំណាំត្រប់ (​សង្កាត់ កោះពងសត្វ)


Description: C:\Users\theara\Downloads\New folder (3)\eggplant_field.jpg
 









នៅក្នុងប្រភេទដំណាំត្រប់មានច្រើប្រភេទដូចជា៖
-   ត្រប់ពុតញងៈ ឈ្មោះវិទ្យាសាស្ត្រហៅថា Solanum torvum Swarte ឈ្មោះធម្មតាហៅថា Bitter egg plant
-   ត្រប់ស្រួយ ត្រប់ខា ឬត្រប់ពងមាន់ៈ ឈ្មោះវិទ្យាសាស្ត្រហៅថា Solanum macrocarpon មាន ឈ្មោះធម្មតាហៅថា Bitter egg plant បានដែរ។
-   ត្រប់ក្រាំងរមាស ឬត្រប់សណ្ដាយៈ មានឈ្មោះវិទ្យាសាស្ត្រហៅថា Solanum melongena មាន ឈ្មោះធម្មតាហៅថា Egg plant ឬ​ ត្រប់សណ្ដាយ និងត្រប់ក្រាំងរមាស ដែលមានផ្លែសំប៉ែត​ ឬមូលតែ ពណ៍ប្រផេះ ឬបៃតង។ ជាទូទៅគេពិនិត្យឃើញ ២២ ប្រភេទនៃក្រុម Solanum នៅក្នុងប្រទេសកម្ពុជា និងឥណ្ឌា ។
តាមការស្រាវជ្រាវបានបង្ហាញអោយឃើញថា ក្រុមនេះមានប្រភពកំណើនៅតំបន់អាស៊ី ដូចជា ប្រទេស ចិន ឥណ្ឌា និងទ្វីបអាហ្វ្រិច។ ប៉ុន្តែក្រោយមករិករាលដាលដល់ទ្វីបអាមេរិច និងពេញពិភព​ លោក ជាពិសេសនៅតំបន់សីតុណ្ហភាពក្ដៅ។ នៅប្រទេសកម្ពុជាយើង ត្រប់ជា ប្រភេទបន្លែមួយយ៉ាង សមញ្ញដែលប្រជាជនគ្រប់គ្នាតេងនិយមបរិភោគជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ​។​ គេភាគច្រើនដាំដុះវាជា ចំការធំៗតាមបណ្ដោយទន្លេមេគង្គ និងតំបន់ផ្សេងៗទៀតជាច្រើន តែដាជាលក្ខណះសួនបន្លែចម្រុះ( ដំណាំត្រប់,២០០៨)។
 ២.១ សារះប្រយោជន៍
            ផ្លែ​ត្រប់ ​ជួយ​បញ្ចៀស​ជំងឺលើសឈាម មហារីក​‚gout ផ្លែ​ត្រប់វែង ពុំ​គ្រាន់តែ​ជា​អាហារ​ធម្មតា​ប៉ុ​ណ្តោះ​ទេវា​ជា​បន្លែ​សម្បូរ​ជីវជាតិ និង​មានឥទ្ធិពល​បន្ថយបរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈា​ម។​ផ្លែត្រប់វែង ចែកចេញជាបីប្រភេទខុសគ្នា៖
-          ពណ៍ស្វាយ
-          ពណ៍បៃតង
-          ពណ៍ស
រូបភាព ២៖ ផ្លែត្រប់ទាំងបីពណ៍​ ( សង្កាត់កោះ ពងសត្វ )







Description: images (9).jpg
Description: images (10).jpg
Description: images (7).jpg
 








(ប្រភព៖ www. Advantage of Eggplants.com)
ត្រប់វែងភាគច្រើនមានផ្ទុកវិតាមីន A, B1, B2 និងពពួកប្រូតេអ៊ីន។ ការស្រាវជ្រាវរបស់ អ្នកវិទ្យាស្ត្រជាច្រើនបានចង្អុលបង្ហាញថាត្រប់វែងជាប្រភេទបន្លែ​មាន វិតាមីន​ P​ ច្រើនលើសគេ ។ត្រប់វែង​មួយ​គីឡូក្រាម​មាន​វិ​តា​មីន    P ដល់​ទៅ៧២០០មិ​ល្លី​ក្រាមដោយយោង​ទៅលើកា​រវាយ តំលៃថាខ្ពស់បំផុតនៃតារាងបែងចែកប្រភេទអាហារមានប្រយោជន៍សម្រាប់សុខភាពបច្ចុប្បន្ន​នេះ។ វិ​តា​មីន P ជា​វីតាមីន​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​កើន​ភាព​ស្អិត​រវាង​ពពួក​កោសិកាបន្ថយ​បរិមាណកូ​ឡេ​ស្តេ​រ៉ូ​ល និង​រក្សា​ភាព​ទន់​យារ​របស់​សរសៃឈាម ។ ដូចឆ្នេះចំពោះមនុស្សចាស់ ទទួលទានត្រប់វែង​អាចជួយ​បង្ក​បាន​ជំងឺលើសឈាមនិង​ក្រិន​រឹង​សរសៃឈាម ។ អ្នកវិទ្យាសា ស្ត្រអាមេរិក បាន​ឲ្យ​ដឹងថាការ​ទទួលទាន​ត្រប់វែង ជា​វិធាន​ការជួយ បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុងឈា មវាផ្ទុកនៅសារធាតុប្រឆាំង មហារិកយ៉ាងច្រើន។វិទ្យាសាស្ត្រ​បច្ចុប្បន្ន បាន​រកឃើញត្រប់វែង​មាន ”solanine”មាន​សារជាតិ​អាច​ទប់ស្កាត់ការរីកចម្រើនរបស់ដុំគីសក្នុងប្រព័ន្ធរំលាយអាហារអាចជួយកាត់បន្ថយជំងឺក្អកខាកចេញឈាម រារាំងចំណុចជរា​លើ​ស្បែក និង​មាន​ឥទ្ធិពលចំ ពោះអ្នកជំងឹ gout ។ តាម​ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលីត្រប់​មាន​លក្ខណៈពិសេស​ គឺ​ជ្រាប​ប្រេង​លឿន​ជាងបន្លែណាៗទាំងអស់វា​អាច​ជ្រាប​ស្រូប​ជាតិ​ខ្លាញ់៨៣ក្រាម​ក្នុង៧០វិនាទី​ខ្ពស់ជាង៤ ដងដំឡូងបារាំងទៀត( កសិកម្ម.com)

តារាងអាហាររូបត្ថមទំងន់ ១០០g ដែលបរិភោគបាន

ផ្នែកបរិភោគ
ថាមពល
ទឹក
ប្រូតេអ៊ីន
ប្រេង
កាបូនអ៊ីដ្រាត
Ca
K
P
Fe
B1
B2
V.C
V.A
ខ្នាត
កាឡូរី
g
g
g
G
mg
mg
mg
mg
mg
mg
mg
mg
ស្រស់
26
92
1,6
0,3
5,6
22
221
37
0,9
0,08
0,07
6,00
00
ចំអិន
23
93
1,0
0,1
5,6
43
00
17
0,5
0,04
0,04
5,00
00
(ប្រភពៈបន្លែគ្រួសារ, ២០០៣)
២.២ ការជ្រើសរើសរដូវកាលដាំដុះ
            ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវឥទ្ធិពលពីការប្រែប្រួលអាកាសធាតុត្រជាក់សំណើមបរិយាកាសខ្ពស់វាធ្វើអោយឥទ្ធិពលពូជញីមិនទទួលយកលំអងផ្កាឈ្មោលក្នុងពេលវេលាបង្កកំណើតប៉ុន្តែប្រសិនបើសីតុណ្ហភាពត្រជាកមធ្យមហើយរយៈពេលវែងក្នុងការដាំដុះត្រប់ទទួលបានជោគជ័យលើការងាកសិកម្ម។ចំពោះប្រភេទដែលមានការលូតលាស់មានកំរិតធុញទ្រាំនិងបន្សាំបានល្អក្នុងលក្ខខ័ណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។នៅពេលយប់ត្រជាក់ហើយពេលថ្ងៃមានរយះពេលខ្លី(ថ្ងៃខ្លី)ធ្ងើអោយត្រប់បាត់បង់ទិន្នផលច្រើនប្រសិនបើសីតុណ្ហភាពនៅចន្លោះ១៨ទៅ២៥អង្សាសេនោះនិងធ្វើអោយដំណាំដុះលូតលាស់ល្អព្រមទាំងផ្ដើទិន្នផលខ្ពស់៣០ទៅ៣៣អង្សាសេនិងមានខ្យល់បក់ខ្លាំងនៅពេលត្រប់ចេញផ្កាវាធ្វើអោយមានឥទ្ធិពលអាក្រក់ដល់ផ្ការិកហើយលទ្ធផលទិន្នន័យថយចុះកាន់តែខ្លាំង។គ្រាប់ពូជជាមធ្យមដុះពន្លកល្អនៅសីតុណ្ហភាព២៥អង្សាសេ។ត្រប់ជាប្រភេទដំណាំមួយដែលលូតលាស់ពេញមួយឆ្នាំដោយមិនប្រកាន់រដូវកាលក៍ប៉ុន្តែនៅពេលសីតុណ្ហភាពឡើងខ្ពស់ធ្វើអោយត្រប់បន្ថយកាចេញផ្កាឬពេលសំណើមមិនគ្រប់គ្រាន់ធ្វើអោយត្រប់ផ្លែមិនបានវែងហើយមានរស់ជាតិល្វីងខារនៅប្រទេសកម្ពុជាយើងគេបែងចែករដូវទាំងពី៖
-   រដូវប្រាំង៖ គេចាប់ផ្ដើមសាបកូននៅខែ តុលា ហើយដាំខែ វិច្ឆិការ ប្រមូលផលខែ មករាដល់ខែ មិនា។
-   រដូវវស្សា៖ គេដាំដល់ខែ ឧសភា ឬ ខែមិថុនា ប្រមូលផលនៅខែ សីហា និងខែ តុលា ជាពិសេសនៅតំបន់ខ្ពងរាប( កសិកម្ម.com)
នៅតំបន់ទំនាបទន្លេមេគង្គនៅជុំវិញទន្លេសាបគេចាប់ផ្ដើមដាំនៅខែទឹកសំរកនៅតុលាវិច្ឆិការដល់កក្កដានិងសីហានៅតំបន់ខ្ពង់រាបនិងភ្នំពីខែឧសភាដល់វិច្ឆិការដែលភាគច្រើនស្រោចស្រពដោយទឹកភ្លៀង ( បន្លែគ្រួសារ,២០០៣) ។


៣.បច្ចេកទេសដាំដុះ
          ៣.១ ការជ្រើសរើសពូជ
            ការជ្រើសរើសពូជមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដាំដុះដំណាំគ្រប់ប្រភេទទាំងអស់មិនថាដំណាំណានោះទេ។ ដោយសារតែការដំាដុះវាមានបញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត។ដំណាំត្រប់ក៏ដូចជាដំណាំឯទៀតដែរ ការជ្រើសរើសត្រូវយកមកសំអាត ជាមុន បន្ទាប់មកយកទៅដាក់ហាលថ្ងៃ។ពូជមានសារៈសំខាន់បំផុតគឺសំដៅ ការលូតលាស់ និង អោយផលខ្ពស់(theekams.com)។ ពូជត្រូវដឹងប្រភពត្រឹមត្រូវ ប្រភេទពូជបង្កាត់មានជំនាន់ Hybride F1 ឬពូជបង្កាត់សេរី(OPV)ដែលហៅថាពូជក្នុងស្រុកមានអាយុកាលលូតលាស់សមស្របនឹងតំបន់ដាំដុះព្រមទាំង ពេញនិយមប្រើប្រាស់ គ្រាប់ពូជមានសុខភាពល្អភាពសុទ្ធការកំណត់ប្រើជាក់លាក់ និង​មានការពេញ​និយមនៅលើទីផ្សា។វិធីសាស្ត្រនៅក្នុងជ្រើសរើសក្នុងការដាំទទួលបានទន្នផលខ្ពស់មាន៖
-          ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
-          ពូជសុទ្ធមានភាគរយដំណុះពី ៨៥-៩០ ភាគរយ
-          ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
-          ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
-          ថ្ងៃ ខែ ឆ្នាំ របស់ពូជ
-          ចំនួនពូជដែលប្រើក្នុងមួយហិចតាពី ១៥០-២០០ ក្រាម



រួបភាព ៣៖ ពូជបង្កាត់ F1 ( សង្កាត់ កោះពងសត្វ និង ឯកសារពិគ្រោះ)


Description: GS-EGGP-05-BB-seeds-DS.jpg
 







(ប្រភព៖ ក្រវ៉ាត់បៃតង,២០១០)
៣.២ ការជ្រើសរើសដី​ និងរៀបចំដី
            ត្រប់ គឺជាប្រភេទដំណាំមួយដែលអាចលូតលាស់លើដីស្ទើគ្រប់ប្រភេទដីខ្សាច់ស្រាល ខ្សាច់ មធ្យម ខ្សាច់ធ្ងន់ ដីឥដ្ឋខ្សោយ ឥដ្ឋមធ្យម និងដីឥដ្ឋ។ ប្រភេទដីដែលសមស្របសម្រាប់ដំណាំត្រប់គួរតែ ស្រទាប់ដាំដុះជ្រៅ និង Ph ចាប់ពី​៥.៥ ទៅ​៦.០ ទើបទទួលបានល្អប្រសើរជាងដីដែលមានស្រទាប់ដាំ ដុះរាក់ Ph ទាបជាង ៥ ឬខ្ពស់ជាង ៨​វាតែងធ្វើអោយត្រប់ជួបប្រទះនៅបញ្ហាជំងឺកង្វះសារធាតុចិញ្ចឹម ច្រើនលើផ្លែ។

រូបភាព ៤៖ ការជ្រើសរើសដី ( សង្កាត់កោះ ពងសត្វ )


Description: D:\Images\Photo0153.jpg
 








( ប្រភព៖ www.Thekams.com)

ការរៀបចំដី
            ដំបូងយើងត្រូវភ្ជួររាស់ដីប្រមូលយកស្មៅចេញ កាកសំណល់ដំណាំចាស់ៗ​ យកទៅដុត និងយកចេញ ពីចំការបន្ទាប់ពីភ្ជួររាស់រួចហាលដីរួច រយះពេល ៥ ទៅ​ ៧ថ្ងៃ ដើម្បីអោយស្មៅងាប់​និងកំចាត់ពួកសត្វចង្រៃផ្សេងៗ នៅក្នុងដី ក្រោមមកទើបរាស់បំបែកដីអោយម៉ដ្ឋ​និងកៀរអោយស្មើ និងលើករោងកំពស់ ២៥​ ទៅ ៣០​ សង់ទីម៉ែត យោងទៅតាមស្ថានភាពដី។ ម្យ៉ាងវិញទៀតការធ្វើបែប នេះមានសារះសំខាន់ណាស់ជាពិសេសកាលណាយើងភ្ជួររាស់ដីអោយជ្រៅ រាស់ដីច្រើនលើកធ្វើ​អោយដីវាធូរមានបន្ទុកខ្យល់គ្រប់គ្រាន់ គឺជួយសម្រួលដល់ការលូតលាស់ នូវប្រព័ន្ធឬស ជ្រាបទឹកបាន​រហ័ស សម្រួលអោយារស្រូបយកជី ជាតិបានល្អ។ ការរៀបចំដីអាចធ្វើឡើងទៅតាមរបៀបផ្សេងៗ ដូច ជាកាប់​និងចប ភ្ជួរនិងនង្គល់ គោយន្ត​ ឬត្រាក់ទ័រទៅតាមលទ្ធភាព និងទំហំផ្ទៃដី។ ដើម្បីលើករងដាំបាន ត្រូវភ្ជួរ រាស់ដីអោយបាន ២ ទៅ ៣​លើក។ ការដាំរបៀបកាសិករ គេមិនលើករងឡើយ តែដើម្បីអោយ ងាយស្រួលស្រោចគេលើរង។ ការលើករងមានសារះសំខាន់បំផុត ដូចជានៅរដូវវស្សា ការលើករង អោយមានកម្ពស់ខ្ពស់ធ្វើអោយទឹក ហូរចេញពីចំការបានរហ័ស។ នៅរដូវប្រាំងករណីរងខ្ពស់ងាយ បញ្ចូ លទឹក។ រង​និងថ្នាលសម្រាប់ត្រប់មានទទឹង​ ១០០ សង់ទីម៉ែត​ កំពស់ ២០​ ទៅ​ ២៥សង់ទីម៉ែត​បណ្ដោយតាមលទ្ធភាព ឬ សភាពដី( ដំណាំត្រប់,២០០៨) ។
ក. គុណសម្បត្តិនៃការរៀបចំដី
-          បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត
-          ដើម្បីឲ្យដីធូរមានខ្យល់ចេញចូល
-          បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ
-          ងាយស្រួលក្នុងការលើករង
-          កាត់បន្ថយការកើតជំងឺ បាត់តឺរី ផ្សិត ​និង​វិរុស
ខ. គុណវិបត្តិនៃការរៀបចំដី
-        បង្កលក្ខណៈងាយស្រួលដល់ ពពួកសត្វល្អិតបង្កកំណើត
-        ងាយកើតជម្ងឺ បាក់តេរី វីរុស ផ្សិតផងដែរ
-        ដីមិនមានខ្យល់ចេញចូល ស្មៅច្រើន
(ប្រភព៖ កសិកម្ម.Com)


៣.៣ ការធ្វើថ្នាល និង និងការរៀបចំរោង
ក. ថ្នាលធម្មតា
ដំបូងត្រូវរកទីតាំងថ្នាលសាប គឺស្រឡះ ដីទួល ស្រស់ទឹក មានជីវជាតិល្អ បន្ទាប់មកត្រូវកាប់ ហាលដីអោយស្ងួត ទើបលើករងអោយបានត្រឹមត្រូវ ដីលើរង គឺ អោយម៉ត់ល្មមកៀរអោយស្មើ ( គួរធ្វើ ដំបូលប្រក់ពេលភ្លៀង)ទើបយកជីប្រភេទ ស៊ុបពែផូស្វាត មកបាចពីលើចំនួន ១៥០ ក្រាម សម្រាប់ផ្ទៃដី ១០​ម៉ែត ឬជី​១៥-១៥-១៥ ចំនួន ២០០​ក្រាម បន្ទាប់មករាស់លុបជីទាំងនោះអោយកប់ជ្រៅក្នុងដី។ ការ សាបគ្រាប់ពូជត្រូវរោយកំទេច កំទេចចំបើងចិញ្ជ្រាំខ្លីពីលើតាមក្រោយដើម្បីការពារសំណើម បន្ទាប់មក ស្រោចទឹកអោយជោគ ហើយស្រោចសូលុយស្យុង ថ្នាំផ្សិតដូចជា Mancozeb ការពារជំងឺរលួយកូន Damping Off នៅពេលវាដុះថ្មីៗ។ការស្រោចទឹក​ដកស្មៅនិង​ជីបំប៉ន​ត្រូវធ្វើឡើងជាប្រចាំដើម្បីអោយកូន ដំណាំលូតលាស់បានល្អ​ក្រោយពីសាបរយៈពេល៣-៤អាទិត្យអាចដកយកទៅដាំបាន ( ត្រប់.com)

ខ.​ថ្នាលដីខ្សាច់
          ដំបូងត្រូវធ្វើឡាំងឬកេសដែលមានទទឹង ០.៥​ ម៉ែត បណ្ដោយ ១ម៉ែត​ជម្រៅ​៥សង់ទីម៉េតបាត​កេសត្រូវមានរន្ធតូចៗ​យកដីខ្សាច់តូចដុតសម្លាប់មេរោគមុនហើយទុកអោយត្រជាក់ ទើបចាក់ចូលក្នុង កេសអោយពេញស្រោចទឹកអោយជោគ បន្ទាប់មកយកគ្រាប់ដែលដុះពន្លកសៗ ទៅសាបតាមចង្អូរជំ រៅ ១ សង់ទីម៉ែត ចន្លោះចង្អូរ ៥ សង់ទីម៉ែតក្រោយសាបហើយត្រូវលុបដីខ្សាច់នោះពីលើ​ហើយស្រោចទឹកនោះអោយជោគព្រឹកល្ងាច រយះពេល ពី ទៅ បីថ្ងៃ អាចបកចំបើងនោះចេញ​គឺ​ត្របដុះ ទួលដីខ្សាច់ចេញមក។​ ក្រោយពិវាដុះមានស្លឹកដំបូងមានអាយុ ៧ ទៅ​១០​ថ្ងៃអាចដកកូនពីកេសដីខ្សាច់ ទៅស្ទូងលើថ្នាល ឬកន្ទោងដែលមានបំពេញដោយដីមានជីកំប៉ុស្តិ​ និងអង្កាម។ ការថែទាំស្រោចទឹក ស្រោចជីធ្វើឡើងដូចក្នានិងការសាបធម្មតាដែរតែការសាបរបៀបនេះប្រើគ្នាគ្រាប់ពូជចំនួនតិចហើយ​កូន​ (កសិកម្ម.Com)
គ.​ចំនុចសំខាន់នៃការរៀបចំថ្នាល
-          នៅរដូវប្រាំង៖
+        ភ្ជួរ ឬកាប់ដីអោយបានម៉ត់ល្អ និងរើសស្មៅចេញអោយស្អាត
+        ហាលដីអោយបានស្ងួតល្អ
+        ទទឹងថ្នាលប្រវែង ១ម៉ែត​ កម្ពស់ថ្នាល ០.៥ ម៉ែត បណ្ដោយតាមលទ្ធភាព
+        ប្រើជីលាមកគោ ឬជីកំបុស្តិ ៥ គីឡូក្រាមក្នុងមួយម៉ែតការេ លាយជី ១៥-១៥-១៥ ស្មើ ២០ ទៅ ៣០​ក្រាមក្នុងមួយម៉ែតការេ
សម្រាប់ទ្រាប់បាត
-          នៅរដូវវស្សា៖ យើងត្រូវបណ្ដុះកូននៅលើធ្នើអោយផុតពីដី
+        កម្ពស់ ១ម៉ែត
+        ទទឹងមួយម៉ែត
+        បណ្ដោយបីម៉ែត
+        ដាក់ដីដែលមានជីវជាតិល្អ
ឃ. ការបណ្ដុះកូនមាន៖
+        ហាលដី មួយ ឬពីម៉ោង
+        យកត្រាំទឹកក្ដៅ អ៊ុនៗ
+        លាងទឹកអោយស្អាពី​ទៅបីដង
+        យកទៅកប់ដីសើមៗ​ក្នុងរយះពេល ១យប់
+        យកទៅបណ្ដុះកូនក្នុងកន្ទោង ឬថ្នាលដែលរៀបចំរួច
Ø  ការបណ្ដុះកូនក្នុងកន្ទោង
+        កប់ជម្រៅ ១,៥ -៥សង់ទីម៉ែត
+        ដាក់ពីបីគ្រាប់
+        យកចំបើងគ្របពីលើ
+        ស្រោចទឹក ព្រឹកល្ងាច ២ ឬ​៣ ថ្ងៃ
+        បកចំបើងចេញ
+        រយះពេល ១០​ទៅ ២០ ថ្ងៃដករលោះចេញ
Ø  ការបណ្ដុះកូនក្នុងថ្នាល៖
+        ក្រោយពេលផ្អាប់បានរយះពេល ១​ ទៅ ២​ថ្ងៃ
+        យកគ្របពូជទៅសាបលើថ្នាល
+        យកចំបើងស្ងួតគ្របពីលើ ចំនួន ២ ថ្ងៃ
+        កូនអាយុ​ ៨​ទៅ​១០ ថ្ងៃ​ដករលួសយកទៅស្ទូងកន្លែងផ្សេង
+        ក្រោយពីសាបរយះពេល ១៨​ ទៅ​២៥ ថ្ងៃអាចយកទៅដាំបាន
ង. ការលាយដីបណ្ដុះកូន៖
+        ស្រកីដូងពីភាគ ( បើអត់ស្រកីដូងយកអង្កាមតែដាក់តែមួយ)
+        ដីធម្មតាមួយភាគ
+        ជីកំប៉ុស្ដិពីភាគ
+        ផេះអង្កាមពី ភាគ
+        រួចលាយវាអោយបានសប់ល្អ
( ប្រភព៖ ត្រប់.Com )

៣.៤ ការដាំដុះ
          បន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្ដៅ តាមបណ្ដោយរង ឬថ្នាលដាំមួយជួរគឺ​ចន្លោះពី​១០០ ទៅ ១២០ សង់ទីម៉ែត​ចន្លោះគុម្ព ៧០​ ទៅ​ ៨០ សង់ទីម៉ែត មួយគុម្ពមួយដើម។ ជម្រៅរណ្ដៅដែលកាប់គឺ ៨​ ទៅ ១០ សង់ទីម៉ែត ក្នុងករណីកូនត្រប់សាបលើថ្នាលផ្ទាល់គែត្រូវស្រោចទឹកកូនត្រប់អោយជោគ រយះពេល ២០​ទៅ​៣០ នាទីមុនដក ដើម្បីបន្ធូនូវការដាច់ឬស។ កូនត្រប់ត្រូវដកពីពេលព្រឹក បន្ទាប់មក យកវាទៅដាក់ក្នុងឧបករណ៍ដូចជាកញ្ចើ ល្អី កញ្ឆេ។ ហើយស្រោចទឹកអោយជោគរក្សាទុកនៅក្រោម ម្លប់ធ្វើអោយកូនត្រប់មានសភាពរឹងមាំធន់​ និងកំដៅថ្ងៃក្រោយមកទើបយកមកដាំទៅដាំពេលរសៀល ចាប់ពីពេលម៉ោង ២ រហូតដល់បេលល្ងាចត្រជាក់ ក្រោយពីដាំភ្លាមត្រូវស្រោចទឹកអោយជោគតាមរ ណ្ដៅនីមួយៗ( ដំណាំត្រប់, ២០០៨ ) ។
v  ចំណុចសំខាន់នៃការដាំដុះ៖
-          ចំពោះកូននៅក្នុងកន្ទោង
+        កូនអាយុ ១៨ ទៅ​២៥ ថ្ងៃ
+        ចន្លោះគុម្ព ៧០​ទៅ ៨០​ម៉ែត
+        ចន្លោះជួរ ១០០​ទៅ ​១២០​សង់ទីម៉ែត
+        ជម្រៅរណ្ដៅ​ ៨ ទៅ​១០ សង់ទីម៉ែត
+        ដាំ ១ ដើម ក្នុងមួយគុម្ព
+        ដាំភ្លាមស្រោចទឹកភ្លាម
-          ចំពោះកូនសាបនៅលើថ្នាល៖
+        ត្រូវស្រោចទឹកលើថ្នាលអោយជោគមុនពេលដកកូន
+        ដកកូនដាក់ក្នុងម្លប់
+        ស្រោចទឹកអោយបានជោគនៅពេលព្រឹក ហើយយកទៅដាំនៅពេលល្ងាច
+        ពេលដាំហើយស្រោចទឹកភ្លាម
( ប្រភព៖ ត្រប់.Com )
៤. ជំងឺ សត្វល្អិត និងវិធានការការពារ
៤.១ក្រុមជម្ងឺដែលបង្កដោយផ្សិត៖
ត្រប់ជាប្រភេដំណាំដែលទទួលរងការបំផ្លាញពីជម្ងឺផ្សិតដូចជា ដើម ស្លឹក ឬស និងផ្លែ។
-   ជំងឺរលួយកូនត្រប់ឈ្មោះថា Damping off តាធម្មតាជម្ងឺផ្សិតតែងតែកើតឡើងដោយលក្ខខ័ណ្ឌ អាកាសធាតុ តំបន់ដែលរិកសាយផាយនូវស្ប៉រ ព្រមទាំងមកពីកត្តាសំណើមដី។ ជម្ងឺរលួយកូនត្រប់នេះ គឺបំផ្លាញកូនត្រប់ ទើប និងដុះរហូតដ់កូនត្រប់មានសន្លឹកពិតលក្ខណះពិសេសរបស់វាបណ្ដាលមកពីដី ដែលមានមេរោគរស់នៅច្រើន( បន្លែគ្រួសារ,​២០០៣) ។

រូបភាព ៥៖ ដកស្រង់ចេញពីដំណាំត្រប់ ( ឯកសារពិគ្រោះ)





Description: images (1).jpg
Description: images.jpg
 


           


       

-   ជំងឺអ៊ុចស្លឹកពណ៍ត្នោត Leaf spots លក្ខណៈជំងឺ គឺធ្វើអោយខ្លោចស្ងួត​ ដែលមានអង្កត់ផ្ចិត៤-៨ ម.ម ជយនកាលចំនុចទាំងនេះ រិករាលដាលពេញផ្ទៃស្លឹក ធ្វើអោយស្លឹកស្ងួតជ្រុះ( បន្លែគ្រួសារ,​២០០៣) ។

រូបភាព ៦៖ ជម្ងឺកើតឡើងលើដំណាំត្រប់ ( សង្កាត់​ កោះពងសត្វ)






Description: images (4).jpg
Description: 3560099889_6dee69d930.jpg
 







         
  




-   ជំងឺស្ងួតដើមរលួយឬស Verticllium Wilt, Fusarium solani ជំងឺនេះតែងតែកើតនៅលើ ដើម និងឬសជាពិសេសចាប់ផ្ដើមចេញផ្កាផ្លែធ្វើអោយឬសរបស់ដំណាំរលួយសំបកបណ្ដូលក្នុងហើយមានពណ៍ត្នោតជ្រុះស្លឹកជាបណ្ដើរៗធ្វើអោយត្រប់ងាប់ទាំងស្រុង។នៅក្នុងករណីជួបនិងជំងឺនេះច្រើនគឺបន្ថយការដាក់ជីអាសូត(N)ប៉ូតាស្យូម(K)និងបង្កើនជីផូស្វាត(P)វិញមេរោគក្នុងជំងឺនេះរស់នៅក្នុងដីបាន ៥ ឆ្នាំ ដូចនេះយើងគួរតែផ្អាកការដាំត្រប់លើតំបន់ ដែលរងនូវការបំផ្លាញខ្លាំង ( បន្លែគ្រួសារ,​២០០៣) ។

រួបភាព ៧៖​ ដកស្រង់ចេញពីដំណាំត្រប់ ( ឯកសារពិគ្រោះ)





Description: images (6).jpg
Description: 250px-Verticillium_wilt_dahliae.jpg
 









v  វិធានការការពារ៖ ត្រូវបាចកំបោរសចំនួន ២៥០ ទៅ ​៣០០គ.ក្រក្នុងមួយហិចតាហើយ ភ្ជួរលប់រយះពេល ២ អាទិត្យ ទើបរៀបចំដីដោយបាញថ្នាំ Mancozeb, Maneb, Captan មួយអា ទិត្យចាប់ពីសាបរហូតដល់ចេញផ្កា និងផ្លែ ( បន្លែគ្រួសារ,​២០០៣) ។

v  វិធីសាស្ត្រមួយទៀតគឺ៖
-   ជ្រើសរើសពូជធន់
-   ភ្ជួរហាលដី
-   ដកស្មៅចេញអោយស្អាតពីចំការ
-   ត្រូវបាចកំបោរសចំនួន ២៥០ ទៅ​ ៣០០ ក្នុងមួយហិចតា
-   ប្រើថ្នាំ Mancozeb Maneb, Captan ចំនួន ​២០​ ទៅ ២៥ ក្រាម លាយទឹកបាញ់ការពារ ៧ ​ទៅ​ ១០ ថ្ងៃម្ដង
( ប្រភព៖ ក្រវ៉ាត់បៃតង,​២០១០ )

៤.២.ក្រុមជម្ងឹដែលបង្កដោយវិរុស៖ ត្រប់ជាប្រភេទដំណាំមួយដែលមានកំរិតធន់ទ្រាន់ទៅនិងជំងឺវិរុសដូចជា Cucumber Mosaic Virus, Yellow Mosaic Virus ។ វាច្រើនកើតឡើងដោយកំរ គឺដោយសាការ ចំលងភ្នាក់ងារផ្សេងៗដូចជា​មមាចជញ្ជក់ស្លឹក ចៃជញ្ជក់ស្លឹក និង រុយស ។
រូបភាព ៨៖ ស្លឹកត្រប់ដែលបង្ករដោយវិរុស( សង្កាត់កោះពងសត្វ)





Description: images (9).jpg
Description: images (10).jpg
 







វិធានការការពារ៖ ត្រូវដាំពូជធន់ និង​កំចាត់សត្វល្អិតដែលជាភ្នាក់ងារចំលងមេរោគ ។

( ប្រភព៖ បន្លែគ្រួសារ, ២០០៣ )


៤.៤ សត្វល្អិតចង្រៃ និងវិធាការការពារ
            សត្វល្អិតដែលបំផ្លាញដំណាំត្រប់មានពីរក្រុមធំៗក្រុមចោះនិងស៊ីបំផ្លាញព្រមទាំងក្រុមជញ្ជក់យករុក្ខរស។ក្រុមស៊ីបំផ្លាញ ៖ដង្កូវស៊ីរូងផ្លែ ដើម ស្លឹក ដូចជាៈ ដង្កូវស៊ីរូងផ្លែ និងដើម ឈ្មោះEggplant Fruit andShootboreដែលមានឈ្មោះវិទ្យាសាស្ដ្រនៅក្នុងគ្រួសារLeucinodesOrbonalisLepidoptera,lMdab,Pyralidenលក្ខណៈនៃការបំផ្លាញមេអំបៅតែងពងដាក់ស្លឹកក្រោមរាយជាក្រុមខ្លះទៀតពងដាក់លើផ្កានិងដើមក្រោយមកវាញាស់ហើយចោះចូលទៅក្នុងដើមផ្នែកខ្ចីនៃត្រួយឬក្ដឹបខ្ចីធ្វើអោយត្រួយនៃដំណាំត្រប់ស្រពោនផ្លែត្រប់ស្អុយមិនអាចលូតលាស់បានជាពិសេសវាបង្កកំណើតនៅលើគ្រប់ដំណាំអំបូរសូឡាណាសេធ្វើអោយវាមានលទ្ធភាពពង្រីកប្រជាករបានយ៉ាងលឿនក្នុងលក្ខខណ្ឌអាកាសធាតុក្ដៅ។ក្រុមជញ្ចក់យករុក្ខរស មាន៖ មមាចជញ្ចក់ស្លឹក ចៃជញ្ចក់ស្លឹក និងរុយស ( កសិកម្ម.Com )
v  ពិពណ៍នាពីដំណាក់កាលនីមួយនៃពួកសត្វល្អិត៖
-   ដង្កូវស៊ីរូងដើម និងផ្លែ( Eggplant Shoot Borer ):លក្ខណៈនៃការបំផ្លាញមេអំបៅ តែងតែពងដាក់លើស្លឹកផ្នែកខាងក្រោយរាយៗឬជាក្រុមខ្លះទៀតពងដាក់លើផ្កានិងដើមក្រោយមកពងវាញាស់ហើយចូលទៅក្នុងដើមផ្នែកខ្ចីនៃត្រួយឬក្ដឹបខ្ចីនៃដំណាំត្រប់ស្រពោនផ្លែត្រប់ស្អុយមិនអាចលួតលាស់បាន( thekams.com)








រូបភាព៧៖ ដង្កូវកំពុងបំផ្លាញលើដើម និងផ្លែត្រប់ ( សង្កាត់ កោះពងសត្វ)





Description: img00110large.jpg,Description: EPSB.jpg


Description: DSC06268_article.jpg,Description: images.jpg
 













-   ដង្កូវហ្វូង( Beet army worm ): លក្ខខ័ណ្ឌនៃការបំផ្លាញគ្រប់រដូវមេអំបៅពងដាក់លើស្លឹ កក្បែទងផ្លែ វាពងដាក់ជាក្រុមៗ នៅលើពងមានស្បៃពណ៍ទឹកក្រូចពីលើ។ ក្រោយពីញាស់វាចា ប់ផ្ដើមស៊ីស្លឹកដែលវាទើបតែ និងញាស់ក្រោយកមកស្លឹកឯទៀត និងទៅផ្លែ ការបំផ្លាញគឺស្លឹក និងផ្លែ វាអាចបន្តពូជគ្រប់រដូវក្នុងលក្ខខ័ណ្ឌអាកាសធាតុក្ដៅហើយសើម (​thekams.com)

រូបភាព៨៖ ដង្កូវកំពុងបំផ្លាញលើស្លឹកត្រប់ (​ឯកសារពិគ្រោះ)





Description: images (1).jpg
Description: 5474575.jpg
 









-   ដង្កូវមូរស្លឹក( Eggplant leaf roller): មេអំបៅភាគច្រើនតែងពងដាក់លើស្លឹកត្រួយខ្ចីៗ ក្រោយពេលញាស់វាស៊ីត្រួយហើយរមូរក្ដោបរុំការពារខ្លួនវាមិនអោយត្រូវពន្លឹថ្ងៃនិងការពីសត្រូវធម្មជាតិរបស់វា( បន្លែគ្រួសារ,២០០៣) ។

រូបភាព៩៖ ស្លឹកត្រប់កំពុងត្រូការបំផ្លាញដោយដង្កូវ ( សង្កាត់ កោះពងសត្វ)





Description: images (3).jpg
Description: images (5).jpg

 








-   អណ្ដើកមាស ១២ ចំណុច(​ Eggplant beetles): អណ្ដើកមាសប្រភេនេះមានពណ៍ក្រហមស្លាទុំ មានចំណុចតូចៗ​ មូលៗពីលើស្លាបចំនួន ៦លើស្លាបម្ខាងៗវាពងដាក់លើស្លឹកត្រប់ផ្នែកខាក្រោមក្រោ យពីញាស់ជាកូនដង្កូវតូចៗវាស៊ីបកយកជាលិការបៃតង ក្រោយមកវិវត្តទៅជាដង្កូវដុះបន្លា ហៅកន្ទិច​អាលបន្ទាប់មកទៀតនៅវគ្គចុងក្រោយក្លាយទៅជាអណ្ដើកមាសពេញវ័យ ( បន្លែគ្រួសារ,២០០៣) ។

រូបភាព១០៖ សត្វបំផ្លាញលើដើម និងផ្កាត្រប់ ( សង្កាត់ កោះពងសត្វ)






Description: D:\ត្រប់វែង\images (2).jpg
Description: images (5).jpg
 








v  វិធាការកាពារ៖ ដើម្បីការពារនិងសត្វចង្រៃទាំងអស់នេះគេត្រូវអនុវត្តតាមវិធីសាស្ត្រដូចជា:
-          ការជ្រើសរើសពូជធន់ល្អ
-          រៀបចំដីអោយបានត្រឹមត្រូវ
-          ផ្លាស់ប្ដូរមុខដំណាំ
-          ជ្រើសរើសរដូវដាំដុះ
-          ដាំអោយមានចន្លោះជួរ និងចន្លោះគុម្ពអោយបានត្រឹមត្រូវ
-          កាត់រំលួសស្លឹកដើម្បីអោយពន្លឺចេញចូល
-          សំអាតស្មៅក្នុងចំការអោយបានទៀងទាត់
-          ប្រើនៅថ្នាំកំចាត់សត្វល្អិត( ក្លភីរីហ្វូស លាយជាមួយ ស៊ីពែមេទ្រីន,ហ្វីប្រូនីល)
៥.​ ​ការថែទាំ
            ក្រោយពេលដាំដុះរយះពេល១អាទិត្យយើងចាប់ផ្ដើមជ្រុំជើងនិងស្រោចជីទឹក(ជីផ្សំពីទឹកនោមគោមនុស្សនិងកូនត្រីដែលគាត់ត្រាំទុក)យើងស្រោចរយះពេល១សប្ដាហ៍ម្ដងៗដើម្បីជួយអោយកូនត្រប់លូតលាស់ល្អនិងលឿន។ក្រោយពេលដាំបាន២អាទិត្យគេចាប់ផ្ដើមដាក់ជីលាមកគោនិងជីលាមកជ្រូកពុកផុយ(ដាក់នៅចន្លោះជួរ)កប់បញ្ចូលទៅក្នុងដី។ជីទឹកយើងអាចស្រោចនៅពេលប្រមូលផលនៅពេលដែលត្រប់ចាប់ផ្ដើមក្ដឹបយើងត្រូវកាត់ស្លឹកត្រប់ចាស់ៗចោលដើម្បីអោយជីវជាតិស្រូបមកលើផ្លែ។ម្យ៉ាងវិញទៀតបើយើងទុកស្លឹកច្រើនពេកធ្វើអោយពន្លឺចូលមិនបានគ្រប់គ្រាន់ការលូតលាស់របស់ត្រប់វាចុះខ្សោយ ( www.Advantage of plants.com)

៥.១ កាស្រោចស្រព
          ទឹកជាកត្តាសំខាន់សម្រាប់បំលែងសារធាតុចិញ្ចឹមគឺធ្វើអោយជីវជាតិនៅក្នុងដីទាំងឡាយនៅក្នុងដីរលាយហើយអាចអោយដំណាំស្រូបយកបានទៅចិញ្ចឹមសរីរាង្គ។ត្រប់ជាដំណាំដែលត្រូវការទឹកជាប្រចាំដើម្បីរក្សាសំណើមដីដូចនេះចាប់ពីពេលដាំភ្លាមត្រូវតែស្រោចទឹកជាបន្ទាន់ហើយបន្តស្រោចទឹកជាធម្មតាមួយថ្ងៃ១២លើកនៅពេលត្រប់ចាប់ផ្ដើមចេញផ្ការហូតដល់ពេលប្រមូលផលវាត្រូវការទឹកច្រើនជាងពេលដាំ។នៅក្នុងដំណាក់កាលនេះគេអាចបញ្ចូលទឹកដោយម៉ាស៊ីននៅតាមចន្លោះរងក៍បានហើយបាញ់អោយ ជោគក៍បានធ្វើយ៉ាង ណាអោយដីមានសំណើម កាន់តែខ្លាំង ជាពិសេសនៅរដូវប្រាំង​( ដំណាំត្រប់,២០០៨ ) ។
រូបភាព២










៥.​២ ការដាក់ជី
            ដំណាំត្រប់គេប្រើប្រាស់ជីមានច្រើនដំណាក់កាលៈ មុនពេលដាំ(ដាក់ទ្រាប់បាត)ប្រើជី ១៥-១៥-១៥ ចំនួន ២០០ គ.ក្រក្នុងមួយហិចតាក្រោយពេលដាំរយៈពេល ៧-១០ ថ្ងៃ ប្រើជី អ៊ុយរ៉េ ចំនួន៣០- ៤០គ.ក្រក្នុងមួយហិចតាដោយលាយទឹកស្រោចឬដាក់ក្បែគុម្ពក៍បាន។រយៈពេល៣អាទិត្យក្រោយពេលដាំ​គេដាក់ជីបំប៉ន ១៥-១៥-១៥ ចំនួន ២០០ គ.ក្រក្នុង មួយហិចតា ដោយដាក់តាមចន្លោះគុម្ព ហើយលប់ដីអោយជិតស្រោចទឹកអោយជោគ។ លើ ចុងក្រោយ ក្រោយដាក់ជីអ៊ុយរ៉េចំនួន ៥០​-៦០ គ.ក្រលាយជាមួយជីផូស្វាត(P2O220%)ចំនួន១០០គ.ក្រក្នុងមួយហិចតានៅពេលត្រប់ចាប់ផ្ដើមប្រមូលផលលើកទី១មានរយៈពេល៦០៧០ថ្ងៃក្រោយពេលដាំ។បន្តមកទៀតគេអាចយកជីធម្មជាតិដាំត្រាំដុចជាលាមកគោនិងមាន់។ត្រាំរយៈពេលយូរថ្ងៃយកមកទៅលាយទឹកស្រោច៧១០ថ្ងៃម្ដងជួយអោយត្រប់ចេញផ្កា បានច្រើន ។​ ទាក់ទងការស្រោចជីមាន ៤ ដំណាក់កាល៖
v  ដំណាក់កាល១៖ ទ្រាប់បាត
-          ជីលាមកសត្វ៖ ១០-១៥ គ.ក្រ/ហិចតា
-          ជី ១៥-១៥-១៥៖ ២០០ គ.ក្រ/ហិចតា
v  ដំណាក់កាលទី២
-          ជីអ៊ុយរ៉េចំនួន ៦៥ គ.ក្រ/ហិចតាដោយលាយជាមួយទឹកស្រោច
-          ប្រើក្រោយពេលដាំរយៈពេល ៧-១០ ថ្ងៃ
v  ដំណាក់កាលទី៣
-          ប្រើជី ១៥-១៥-១៥ ចំនួន ៨៥ គ.ក្រ/ហិចតា
-          ដាក់តាមចន្លោះគុម្ព
-          ដាក់ក្រោយពេលដាំបាន ៣ សប្ដាហ៍
v  ដំណាក់កាលទី៤
-          ប្រើជីអ៊ុយរ៉េចំនួន ៨៥ គ.ក្រ/ ហិចតា
-          ប្រើជី ដេ អា ប៉េ ចំនួន ១០០ គ.ក្រ/​ហិចតា
-          នៅពេលប្រមូលលើកទី១ ( ៦៥-៧០ថ្ងៃក្រោយពេលដាំ)
( ប្រភព៖ ត្រប់.Com )
៥.៣​ ការកំចាត់ស្មៅ
          ការកំចាត់ស្មៅគេកំចាត់ផ្ដើមអនុវត្តតាំងពីភ្ជួរដីមកម្លេះ ដោយរាស់ប្រមូលដុតចោលទើប ភ្ជួរដី។ ការដាំដុះលក្ខណៈទីផ្សារធំៗមុនរាស់យកស្មៅចេញគេប្រើថ្នាំសំលាប់ស្មៅឈ្មោះថា Glyphosate Glycineចំនួន ៤៨ ក្នុងមួយហិចតាផ្ទៃដីប្រើ ២.៥ លីត្របាញ់លើផ្ទៃដី ២០០ម ក្រោយពីបាញ់រយៈពេល ៧ ថ្ងៃ ទើបចាប់ផ្ដើមរាស់ប្រមូលរួចហើយភ្ជយរហាលដី។​ វិធីសាស្ត្រ ធ្វើដោយចប ក្រោយដាំបាន ២ អាទិត្យគេត្រូវជ្រំជ្រោយដីអោយផុសល្អ ហាលដីពីថ្ងៃទើបពូន រង ឡើងវិញ ទើបអោយស្មៅចង្រៃងាប់។ លើកទី២ គេអាចជំរះយកស្មៅចេញតែមិនជ្រំជ្រោយ ដីឡើយ ( ដំណាំត្រប់,២០០៨) ។
រូបភាព ១១៖ ថ្នាំឈ្មោះ​ គ្លីផូស្វាត ៤១% អេស អិល សម្រាប់សម្លាប់ស្មៅ ( ឯកសារពិគ្រោះ)


Description: Glyphosate.jpg
 





         





៦. ការប្រមូលផល
          ក្រោយ​ពី​ដាំ​បាន​រយៈពេល ១ ខែ​កន្លះ ត្រប់​អាច​ប្រមូល​ផល​បាន ។ ការប្រមូល​ផល​គឺ​គាត់​បេះ​រាល់ថ្ងៃ​ដោយ​ក្នុង​មួយ ថ្ងៃ បេះ​បាន​ផ្លែ​ត្រប់​ចំនួន​ពី ២០-៣០ គីឡូក្រាម ។ ផ្លែ​ត្រប់ ១ គីឡូក្រាម លក់ បាន​តំលៃ​ពី ៧០០ ទៅ ១០០០ រៀល ។ ក្នុង​មួយ ថ្ងៃ គាត់​លក់​បាន​ប្រាក់​ពី ១៥០០០ រៀល ទៅ ៣០០០០ រៀល ។ ផ្លែ​ត្រប់​អាច​បេះបន្ត​ពូជ​រហូតដល់ រយៈពេល ២ ខែ ទើប​អស់​ផ្លែ ។ សរុប​មក​ក្នុង មួយ​វដ្ត​ជីវិត​របស់​ត្រប់វែង (​រយៈពេល ៣,៥ ខែ​) គាត់​លក់​បាន​ចំនួន ១ ២០០ ០០០ រៀល ។​

​ដូចនេះ ក្នុង​មួយ​រដូវ​ដាំ​ដុះ​រយៈពេល ៣ ខែ​កន្លះ គាត់​អាច​រក​ប្រាក់​ចំណូល​ដុល​បាន ១ ២០០ ០០០ រៀល លើ​ផ្ទៃដី ៤០០ ម៉ែត្រការ៉េ ។ ហើយ​បើ​ទូទាត់​លើ​ការចំណាយ​បូមទឹក និង​ទិញ​ក្បាល​ត្រី​ធ្វើ​ជី​ទឹក​អស់ ៣០០០០ រៀល ។ គាត់​ទទួលបាន​ប្រាក់ចំណេញ ៩០០ ០០០ រៀល ។​
ផ្លែ​ត្រប់​ដែល​បេះ​បាន​ពី​ចំការ​( លោក សាំង សៀង,២០១៣)។


Description: D:\Images\Photo0133.jpg
 













វិធីសាស្ត្រនៃកាប្រមូលផលមានដូចខាក្រោម៖
+        ត្រូវកាត់ផ្លែត្រប់ទាំងទង ដោយយកកន្ត្រៃ​ ឬកូនកាំបិតកាត់
+        បេះនៅពេលត្រជាក់(ព្រឹកឬល្ងាច)ក្រោយពេលស្រោចទឹករួច
+        ផ្សើមទឹកបន្តិចៗមុនពេលទុកក្នុងឧបករណ៍
+        ថង់ត្រូវចោះរន្ធតូចៗដើម្បីខ្យល់អោយមានរន្ធចេញចូល
+        កាត់រួចត្រូវរក្សាទុកវានៅកន្លែងម្លប់
+        ទំហំផ្លែត្រប់តាមតំរូវការទីផ្សា
+        បេះផ្លែដាក់ក្នុងផ្ទៃរលោង ចៀសវាងការកកិត​និងការជាំផ្លែ
+        ចំណាត់ថ្នាក់ត្រប់ជា លេខ​ ១,​២,៣
+        ច្រកថង់ដែលមានគុណភាពសមស្របស្វិតទន់
+        ចៀសវាងច្រកបន្លែច្រើនហួសប្រមាណ ហាមប្រើសម្ភារះដែលគ្មានខ្យល់ចេញចូល
( ប្រភព៖ thekams.com)
៦.១ ការជ្រើសរើស​ពូជនិង​ទុក​ពូជ
            ក្នុងការ​ទុក​ពូជ គាត់​បាន​រើសយក​ផ្លែ​ត្រប់​ណា​ដែល​មាន​ផ្លែ​ធំ វែង ជា​ផ្លែ​លើក​ទី ២ ដើម របស់​វា​មាន​សុខភាព​ល្អ (​គ្មាន​ជំងឺ​) រក្សាទុក​នៅ​ដើម​រហូត​ដល់​ផ្លែ​ចាស់​ល្អ ទើប​បេះ​យក​មក​ពុះ​យក​គ្រាប់​ចេញ រួច​លាង​ស្រង់​យក​ទៅ​ហាលថ្ងៃ​រយៈពេល ២ ទៅ ៣ ថ្ងៃ (​ហាល​ឲ្យ​ស្ងួត​) ទើប​យក​ទៅ​ចង​ប្រយួរ​ក្រោម​ផ្ទះ​ក្នុង​ម្លប់​ដែលមាន​ខ្យល់​ចេញចូល​បានល្អ( លោក សាំង សៀង,២០១៣) ។
៦.២ សន្និដ្ឋាន
       តាមការចុះសម្ភាសន៍របស់ក្រុមយើងខ្ញុំកាល​ ៨​ ខែ ០៦ ឆ្នាំ ២០១៣ ឃើញថាប្រជាជនដែល
រស់ នៅក្នុងភូមិ វត្តកោះ សង្កាត់ កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្ដ បន្ទាយមានជ័យ មានការយល់ដឹង បានតិចតួចអំពី វិធានការចម្រុះការពារដំណាំ (IPM) និងបច្ចេកទេសដាំដុះ។ ចំណុចខ្លះទៀតនោះពុំសូវមានអង្កកាឬក្រុមហ៊ុនមកផ្សព្វផ្សាយអំពីបញ្ហាដែលកើតមានចំពោះដំណាំរបស់ពួកគាត់ពេល ឥឡូវនេះផងដែរ (ក្រុមនិស្សិត, ២០១៣) ។
៦.៣ យោបល់អ្នកស្រាវជាវ
            មូលហេតុដែលនាំអោយមានបញ្ហាទាំងនេះដោយសាតែនៅឃុំ នេះវាស្ថិតនៅឆ្ងាយ ពិបាកធ្វើដំ ណើរ ជាពិសេសពេសរដូវភ្លៀង និងរដូវវស្សាភូមិនេះមានការលិចលង់ស្ទើរជារៀងរាល់ឆ្នាំ។​ និងពុំសូវ មានស្ថាប័នពីក្រសួងកសិកម្មខេត្ដឬអង្កាបញ្ជូនអ្នកជំនាញខាងកសិកម្មមកបង្រៀនពួកកសិករទាំងនោះដែលពួកគាត់កំ ពុងតែធ្វើកសិកម្ម។​ជាពិសេសទៀតនោះការចុះសម្ភាសន៍របស់ក្រុមពួកខ្ញុំទៅប្រជា​ក សិករ ៤ រូបដែលរស់នៅក្នុងភូមិនោះឃើញថាមាន ២ រូបដែលយល់ដឹងពីបច្ចេកទេសកសិកម្ម​ទាក់ទងទៅនិង​កំរិតនៃការប្រើប្រាស់ជីថ្នាំសម្លាប់សត្វល្អិត និងបច្ចេកទេសមួយចំនួនទៀតបានត្រឹមត្រូវ និង ២ រូបទៀតបានទទួលការបញ្ជ្រៀបអំពី វិធានការចម្រុះការពារដំាំណាំ​(IPM) បានតិចតួចដោយអង្ក ការ​គ្រីនស៊ូត (Green Sout Company) ។​ សូមបញ្ជាក់ផងដែលថា ក្រុមហ៊ុនគ្រីនស៊ូតនេះជាក្រុមមួយ ធានារ៉ាប់រងទៅលើការលក់ គ្រាប់ពូជ​ ជី និង ថ្នាំសម្លាប់សត្វល្អិតដែលនាំចេញពី​ប្រទេស ថៃ វៀតណាម តៃវ៉ាន់ និងមានតួនាទីជួយផ្សព្វផ្សាយពីបច្ចេកទេសកសិកម្ម​ ដល់ប្រជាកសិករ ។
            ក្នុងនាមយើងជានិស្សិត ដែលសិក្សាទៅលើ វិធានការចម្រុះការពារដំណាំ ( IPM) ដែល បង្រៀនដោយ លោកសាស្ត្រាចារ្យ សាំង សុផាត សូមសំណូមពរដល់ ក្រសួង​ឬ អង្កកា ផ្នែកកសិកម្ម សួមជួយចាត់វិធានការដោយបញ្ចូនអ្នកជំនាញចុះទៅភូមិ វត្តកោះ សង្កាត់ កោះពងសត្វ ក្រុងសិរីសោ ភ័ណ ខេត្ត បន្ទាយមានជ័យ ក្នុងការបង្រៀនពីបច្ចេកទេសកសិកម្ម ( ប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត) ។ ម្យ៉ាងវិញទៀតសូមសំណូមពរដល់ប្រជាកសិករទាំងអស់ សូមប្រើប្រាស់ជី​និងថ្នាំសម្លាប់សត្វល្អិត អោយមានកំរិតដែលក្រុមហ៊ុនគេបានដាក់កំណត់តាម ការ៉ុងជី និងកញ្ចប់ថ្នាំ ។ ជាចុងក្រោយសូម អោយនិស្សិតជំនាន់ក្រោយ ដែលមានបំណងចង់សិក្សាលើប្រធានបទនេះ សូមបន្តអោយបានលំអិត ទៅលើដំណើរនៃការផ្សព្វផ្សាយ វិធានការចម្រុះការពារដំណាំ ( IPM) អោយកាន់តែស៊ីជម្រៅបន្ថែម ទៀត ព្រោះថា ក្រុមយើងខ្ញុំក៍ពុំទាន់បានសិក្សាស្រាវជ្រាវបានទូលំទូលាយនៅឡើងទេ (​ក្រុមនិស្សិត, ២០១៣)​។


















ឯកសារយោង

1.    កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-ក្រវ៉ាត់បៃតង ឆ្នាំ ២០០៥ ( File PDF )
2.    កសិកម្ម.com
3.    ត្រប់.com
4.    ដំណាំត្រប់ ឆ្នាំ ២០០៨  (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,FAO )
5.    សំភាសន៍លោកប្រធានភូមិវត្តកោះឈ្មោះ លោក ស៊ុយ សែម ឆ្មាំ ២០១៣
6.    សំភាសន៍កសិករឈ្មោះសាំង​សៀងរស់នៅសង្កាត់កោះពងសត្វឆ្នាំ២០១៣
7.    វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំបន្លែជាលក្ខណៈគ្រួសារ ឆ្នាំ ២០០៣
8.    www.advantage and disadvantage of eggplant.com ( File PDF)
9.    www.insects destroy on eggplants (File PDF)
10. www.myvillage.com ( File PDF)




















         






















































No comments:

Post a Comment